
កាលបរិច្ឆេទ: ១៥ ធ្នូ ២០២៥ / សុខភាព / Author : ATH Sokren
សហគ្រាសផលិតឱសថប៉េប៉េអឹមពង្រឹងវត្តមានរបស់ខ្លួននៅភាគខាងជើងប្រទេសសេណេហ្គាល់ តាមរយៈសិក្ខាសាលានៅក្រោយថ្នាក់ឧត្តមសិក្សា ដែលរៀបចំឡើងជាមួយភ្នាក់ងារចែកចាយឱសថ LEKKI ដែលប្រមូលផ្តុំឱសថស្ថានចំនួន ៨០ នៅក្នុងតំបន់។ កិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅឃុំ Ourossogui ចម្ងាយ ៥២០គីឡូម៉ែត្រពីទីក្រុងដាកា ដោយមានការចូលរួមពីឱសថស្ថានចំនួន ៤៧ ក្រុមការងារនៃសហគ្រាសផលិតឱសថប៉េប៉េអឹម និងលោកស្រី Coumba Diallo នាយិកាផ្នែកនាំចេញនៃសហគ្រាសផលិតឱសថប៉េប៉េអឹមនៅអាហ្រ្វិក។
សិក្ខាសាលានេះជាឱកាសដ៏ល្អមួយសម្រាប់ធ្វើការបង្ហាញជាថ្មីនូវផលិតផលទាំងអស់របស់សហគ្រាសដែលត្រូវបានស្គាល់ និងចូលចិត្តរួចមកហើយដោយអ្នកជំនាញថែទាំសុខភាពនៅក្នុងតំបន់។ សហគ្រាសផលិតឱសថប៉េប៉េអឹមគឺជាអ្នកឧបត្ថម្ភតែមួយគត់សម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ ដែលសបញ្ជាក់ពីភាពជាដៃគូដ៏រឹងមាំជាមួយក្រុមហ៊ុន LEKKI។
សម្រាប់លោកស្រី Coumba Diallo តំបន់នេះមាន «សក្តានុពលដ៏អស្ចារ្យ» និងទទួលបានអត្ថប្រយោជន៍ពី «ការងារគួរឱ្យកត់សម្គាល់» របស់អ្នកគ្រប់គ្រងទីផ្សារប្រចាំនៅខាងភាគខាងជើងសេណេហ្កាល់ ដែលបានធានានូវនិរន្តរភាពបន្ទាប់ពីអ្នកគ្រប់គ្រងចាស់បានចាកចេញ។ ដូច្នេះព្រឹត្តិការណ៍នេះគឺជាជំហានមួយនៃយុទ្ធសាស្ត្រចុះជួបអតិថិជនផ្ទាល់របស់សហគ្រាសផលិតឱសថប៉េប៉េអឹម ដោយផ្អែកលើការបណ្តុះបណ្តាល និងការចុះជួបផ្ទាល់។
បន្ទាប់មក ដំណើរទស្សនកិច្ចរយៈពេលប្រាំពីរថ្ងៃត្រូវបានរៀបចំឡើងដើម្បីឱ្យក្រុមការងារចុះជួបជាមួយឱសថការីជាលក្ខណៈបុគ្គល ដើម្បីពង្រឹងទំនាក់ទំនងបន្ថែមទៀត និងកំណត់តម្រូវការជាក់លាក់របស់ឱសថស្ថាននីមួយៗ។ អ្នកចូលរួមបានស្វាគមន៍ចំពោះតម្លៃសមរម្យនៃផលិតផលរបស់សហគ្រាសផលិតឱសថប៉េប៉េអឹម ក៏ដូចជាការវិលត្រឡប់មកវិញនូវថ្នាំក្អក CARBOTOUX ដែលត្រូវបានគេទន្ទឹងរង់ចាំនៅក្នុងតំបន់៕